តើឱពុកម្តាយ មានតួនាទី ឬអាចជួយអ្វីបានខ្លះដើម្បីការពារកូនៗកុំឱ្យសេពគ្រឿងញៀន?

Sally - MeyIng Chin - Mental Health nurse in SBS studio.jpg

កញ្ញា ជិន ម៉ីអ៊ីង ហៅសាលី ជាគិលានុបដ្ឋាយិកាឯកទេសផ្នែក សុខភាពផ្លូវចិត្ត និងផ្តាច់គ្រឿងស្រវឹង/គ្រឿងញៀន

ការញៀនថ្នាំគឺជាបញ្ហាមួយដែលឳពុកម្តាយជាច្រើនមានការព្រួយបារម្ភជាខ្លាំង មិនថាអ្នករស់នៅក្នុងសង្គមអូស្រ្តាលី ឬក្នុងប្រទេសកម្ពុជានោះទេ។ តើឳពុកម្តាយ មានតួនាទី ឬអាចជួយអ្វីបានខ្លះដើម្បីការពារ រារាំងកូនៗកុំឱ្យសេពគ្រឿងញៀន? សូមស្តាប់ការពន្យល់របស់ កញ្ញា ជិន ម៉ីអ៊ីង ហៅសាលី ជាគិលានុបដ្ឋាយិកា ឯកទេសផ្នែក សុខភាពផ្លូវចិត្ត និង ផ្តាច់គ្រឿងស្រវឹង/គ្រឿងញៀនដែលមានបទពិសោធន៍ជិត ១០ឆ្នាំនៅ ក្នុងប្រព័ន្ធសុខាភិបាលអូស្ត្រាលី។ បច្ចុប្បន្ន ជាអ្នកគ្រប់គ្រងនៅផ្នែកសុខភាពផ្លូវចិត្ត និង ផ្តាច់គ្រឿងស្រវឹង/គ្រឿងញៀន នៅមជ្ឈមណ្ឌលសុខាភិបាល Hamilton Centre Eastern Health និងជាម្ចាស់ក្រុមហ៊ុន មើលថែមនុស្សពិការភាពដោយសារ ជំងឺផ្លូវចិត្ត Careversity Health។



Share